កំពង់ឆ្នាំង៖ ក្រុមការងារចម្រុះដឹកនាំដោយឯកឧត្តមឧបនាយកដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីម្មសំណង់និងសុរិយោដី នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញចុះដល់ទីតាំដីព្រៃលិចទឹកស្ថិតនៅឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលរងកាកាប់បំផ្លាញ ជនខិលខូចយកធ្វើជាកម្មសិទ្ធ ។
ក្រុមការងារដែលបានចូលរួមក្នុងកិច្ចការនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តបណ្ឌិតសភាចារ្យអ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះខេត្តកំពង់ឆ្នាំង និងឯកឧត្តម វ៉េង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធអភិបាលខេត្តកំពង់ឆ្នាំង៕
ប្រភព៖ ទូរទស្សន៍ ខេត្តកំពង់ឆ្នាំង