ស៊ាំ​យ៉ុ​ង​ដឹក​បន្លែ បើក​លឿន​ពេក​រេ​ចង្កូត​បុក​គូទ Range Rover

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ២២:២០​នាទី យប់​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំនុច​ផ្លូវជាតិ​លេខ​6A ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ដោយ​រថយន្ត​សុំា​យ៉ុ​ង​ដឹក​បន្លែ​មួយ​គ្រឿង បាន​បើក​លឿន ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត Range Rover មួយ​គ្រឿង​។

ក្នុង​នោះ​រថយន្ត​បង្ក​ម៉ាក​សុំា​យ៉ុ​ង​ដឹក​ស្តុក​ពេញ​ទៅ​ដោយ​បន្លែ​គ្រប់មុខ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-2804 ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក Range Rover ពាក់​ស្លាក​លេខ​ភ្នំពេញ 1BL-6780​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន សហការ​ជាមួយ​នគរបាល​ជំនាញ ចុះ​អន្តរាគមន៍​វាស់វែង ស្ទូច​យក​រថយន្ត​ទាំង​២​គ្រឿង ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕