ចាប់​បាន​ជនសង្ស័យ ៣​នាក់ គាស់​ផ្ទះ​យក​ម៉ូតូ

0

ភ្នំពេញ៖ នៅ​ថៃ្ង​ទី​២៦ ខែ​វិ​ចិ្ឆ​កា ឆាំ្ន​២០២១ វេលា​ម៉ោង​១:០០​នាទី រំលង​អ​ធ្រា​ត សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទួល​សង្កែ​ទី​១ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​លួច​គាស់​ផ្ទះ​យក​ម៉ូតូ នៅ​ចំណុច​ក្រុម​៩ ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១​។ ជន​រង​គ្រោះ​ឈ្មោះ​ស្រួយ រ​ដ្ឋា ភេទ​ស្រី អាយុ ២៧​ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​បន្ទប់​ជួល ផ្លូវ​៩០៧ ក្រុម​៧ ភូមិ​ទួល​សងែ្ក សង្កាត់​ទួល​សងែ្ក​១ ខ​ណ្ឧ​ឫស្សី​កែវ​។

ជនសង្ស័យ​ឃាត់ខ្លួន​ចំនួន​០៣​នាក់​៖
១- ឈ្មោះ សៀង ស្រា​ន់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៩ ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ (​មាន​សារធាតុ​ញៀន​)​។
២- ឈ្មោះ​លី សៀង ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៩ ផ្លូវ​រថភ្លើង ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ (​មាន​សារធាតុ​ញៀន​)​។
៣- ឈ្មោះ​អ៊ុ​ក មក​រា ភេទ​ប្រុស អាយុ​៣១​ឆាំ្ន មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​បន្ទប់​ជួល ក្រុម​៩ ផ្លូវ​រថ​ភើ្ល​ង ភូមិ​ចុង​ខ្សាច់ ស​ងា្ក​ត់​ទួល​សងែ្ក​១ ខ​ណ្ឧ​ឫស្សី​កែវ (​មាន​សា​ធាតុ​ញៀន​)​។

ហេតុការណ៍​៖ នៅ​ថ្ងៃ​ទី​២៥ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២១ វេលា​ម៉ោង​១១:០០​នាទី ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទួល​សង្កែ​ទី​១ ថា​មាន​ចោរ​ចូល​គាស់​ផ្ទះ​របស់​គាត់​យក​ម៉ូតូ ចំនួន​០២​គ្រឿង ហើយ​សមត្ថកិច្ច​បាន​ចុះ​មក​ស្រាវជ្រាវ​ដល់ទី​តាំង​កើត​ហេតុតែ​ម្តង និង​ធើ្វ​ការ​ស្រាវជ្រាវ​ឃាត់​ជនសង្ស័យ​បាន ចំនួន​០៣​នាក់​។
សម្ភារៈ​បាត់បង់​៖ ម៉ូតូ​ម៉ាក​ហុងដា​ស្គុ​ប​ពី ពណ៌​ក្រហម សេរី​ឆ្នាំ​២០១៨ ផ្លា​ក​លេខ​ភ្នំពេញ​1HW 5966, ម៉ូតូ​ម៉ាក​ហុងដា MSX ពណ៌​ស មិន​ចាំ​សា្ល​ក​លេខ​។

សម្ភារៈ​ដកហូត​៖ ម៉ូតូ​ម៉ាក​ស៊ុ​យ​សូ​គី​និ​ច ពណ៌​ស ផ្លា​ក​លេខ​ភ្នំពេញ​1GY0879​របស់​ជនសង្ស័យ​, ដែក​កែ​ឆ្នៃ​សំប៉ែត​ចុង​ស្រួច ចំនួន​០១​។ បច្ចុប្បន្ន​ជនសង្ស័យ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ