បង្ក្រាប​គ្រឿងញៀន​ប្រមាណ ១៧០​គីឡូក្រាម នៅ​ទន្លេមេគង្គ ចន្លោះ​ព្រំ​ដែនទឹក​កម្ពុជា​-​ឡាវ

0

ស្ទឹង​ត្រែង​៖ ថ្ងៃ​ពុធ ៤​រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៩​និង​៣០​នាទី កម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៧០១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​បង្ក្រាប​បាន​នូវ​គ្រឿងញៀន​ចំនួន ១៧០​ដុំ ស្មើនឹង ១៦៦​គីឡូ​៩០៦​ក្រាម តាម​ដង​ទន្លេមេគង្គ (​ព្រំ​ដែនទឹក​កម្ពុជា​-​ឡាវ​) នៅ​ចំណុច​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង​។

សូម​បញ្ជាក់ គ្រឿងញៀន​ទាំងនេះ​គឺ​ដឹក​តាម​ទូក​ចេញពី​ភូមិ​កោះ​ស្តាំ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​បាន​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​និង​បន្ត​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ