បង្ហាញមុខ​ក្រុម​ជំនាញ​ធាក់​ម៉ូតូ កាប់​ប្លន់ ពេល​រាត្រី

0

ភ្នំពេញ​៖ លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោយ​ពី​ទទួល​បាន​បទបញ្ជា​ពី​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ដោយ​លោក​ឧត្តមសេនីយ៍ទោ​សុង លី ស្នងការ​រង​ផែនការ​ងារ​ព្រហ្មទណ្ឌ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១ ត្រង់​ចំណុច​ភូមិ​អូរ​អណ្តូង​១ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​កម្លាំង ជំនាញ សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ចំនួន​៥​នាក់ ពី​បទ លួច​មាន​ស្ថាន​ទម្ងន់ទោស​ធាក់​ប្លន់ យក​ម៉ូតូ​។

លោក​វរសេនីយ៍ឯក នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បន្ត​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ដ​ន ដេ​ត ហៅ​ដូច ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣១ ផ្លូវលំ​សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ មុខរបរ មិន​ពិតប្រាកដ​(​មាន​សារធាតុ​ញៀន​)​។ ទី​២-​ឈ្មោះ​ខៀវ សុ​វ​ណ្ណា​រ៉ាត់ ហៅ​វី​ង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បុគ្គលិក​វី​រៈ​ប៊ុ​ន​ថាំង ស្នាក់​នៅផ្ទះ​គ្នាន​លេខ​ផ្លូវលំ​ភូមិ​ព្រែក​តា​ងូវ សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​(​គ្មាន​សារធាតុ​ញៀ​ញ​)​។ ទី​៣-​ឈ្មោះ​វុន សំណាង ហៅ​តូ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជួសជុល​ម៉ូតូ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ (​គ្មាន​សារធាតុ​ញៀ​ញ​)​។ ទី​៤-​ឈ្មោះ​សែ​ម សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ រត់​តុ​ការ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។ និង​ទី​៥-​ឈ្មោះ​កាន វ​ណ្ណា ហៅ​រដ្ឋ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្សសាលា​ច្បារ​អំពៅ ឃាត់ខ្លួន​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​លេខ​៧៧០ ផ្លូវ​៣៦៩ ភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ​។

លោក​វរសេនីយ៍ឯក អេ​ង សោភា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ បាន​បញ្ជាក់​ថា ក្រោយ​ការ​សាកសួរ​យក​ចម្លើយ​ក្រុម​ជនសង្ស័យ បាន​សារភាព​ថា​ពួក​ខ្លួន​មាន​បក្ខពួក​ចំនួន​៦​នាក់ (​គេចខ្លួន​ម្នាក់​ឈ្មោះ​ត្រា ភេទ​ប្រុស អាយុ​ហែល​២០​ឆ្នាំ​) បាន​ធ្វើ​សកម្មភាព លួច​មាន ស្ថាន​ទម្ងន់ទោស (​ធាក់​ប្លន់​យក​ម៉ូតូ​)​ចំនូ​ន​០២​លើក​។

-​លើក​ទី​១ នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២១​និង​៣០​នាទី ធាក់​ប្លន់​យក​បាន​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា​ស្កូ​ប​ពី ពណ៌​ស ផលិត​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ ភ្នំពេញ 1IM-9244 និង​គ្រឿង​អ​ល័​ង្កា​រ (​ខ្សែ​ក​មាស​០១​ដំឡឹង ខ្សែ​ក​ប្លា​ទី​ន​០២​ដំឡឹង កងដៃ​ប្លា​ក​ទី​ន​២​កង​តម្លៃ​៦០០​ដុល្លារ លុយ​ខ្មែរ​៣០​ម៉ឺន​រៀល និង​ទូរស័ព្ទ​ដៃ​០២​គ្រឿង​)​។

-​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​១៣​នាទី នៅ​ចំណុច​ដី​ឡូ​តិ៍​គ្មាន​លេខ​ផ្លូវ​ថៃ​ហ្គ័​រ ភូមិ​ទួល​តា​ចាន់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ ធាក់​ប្លន់​យក​បាន​ម៉ូតូ​ស្កូ​ប​ពី​០១​គ្រឿង ពណ៌​ស ផលិត​ឆ្នាំ​២០២១ ពាក់​ស្លាក​លេខ​ព្រៃវែង 1S-1641​។ ចំពោះ​គ្រឿងអលង្ការ​ពួក​ខ្លួន​បាន​បោះចោល​នៅ​ស្ថានីយ៍​ប្រេង​កាល់​តិច​មុខ​ប៉ុង​ឌី​យ៉ា​ល់​ដោយ​គិត​ថា​ជា​របស់​ក្លែងក្លាយ​។

សមត្ថកិច្ច​ដកហូត​ដកហូត​វត្ថុ​តាង​រួម​មានៈ ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៨ ស្លាក​លេខ 1HI-8418 ជា​របស់​ជនសង្ស័យ​ជិៈ​ធ្វើ​សកម្មភាព​, ម៉ូតូ​ម៉ាក​ស្សុ​យ​គី ពណ៌​ស ផលិត​ឆ្នាំ​២០១៩ ស្លាក​លេខ 1DD-4561 ជា​របស់​ជនសង្ស័យ​ជិៈ​ធ្វើ​សកម្មភាព និង​កាំបិត​កែ​ច្នៃ​ចំនួន​០១​។

បច្ចុប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុ​តាង​កា​រិ​យា​ល​យ័​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​កសាង​សំណុំរឿង ប​ញ្ជ្ជូ​ន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ