ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលមួយបានកើតឡើងក្រោយបុរសម្នាក់ផឹកស្រាជាប្រចាំស្រវឹងអត់ហូបបាយទំនងខ្យល់គបណ្តាលឱ្យស្លាប់នៅក្នុងបន្ទប់ជួលបង្កការភ្ញាក់ដល់អ្នកជិតខាង។
ហេតុការណ៍មួយនេះ បានកើតឡើងនៅមុខស្នាក់ការអាវុធហត្ថខណ្ឌមានជ័យ សង្កាត់ស្ទឹងមានជ័យទី២។ ដោយបុរសដែលស្លាប់ខាងលើមានឈ្មោះ ប៊ូ ប៊ី អាយុ ៥១ឆ្នាំ ជាអ្នករត់ម៉ូតូឌុប។ បើតាមប្រភពខាងលើបានអោយដឹងថាមុនថ្ងៃកើតហេតុគេឃើញបុរសនេះបានផឹកស្រាស្រវឹង ហើយបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ បន្ទាប់មកបុរសនេះបានបិទទ្វារចូលដេកក្នុងបន្ទប់តែម្នាក់ឯង។ លុះវេលាទៀបភ្លឺឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា គេបានឃើញបុរសខាងលើមិន ឮមាត់កអ្វីទាំងអស់ក៏នាំគ្នាទៅមើលស្រាប់តែឃើញស្លាប់បាត់ទៅហើយ។ សមត្ថកិច្ចជំនាញបានពិនិត្យសពរួចបានបញ្ជាក់ថា សពស្លាប់ដោយសារខ្យល់គរគាំងបេះដូង ដោយគាត់មិនសូវបានទទួលទានអាហារគ្រប់គ្រាន់៕
ប្រភព៖ សហការី