ខឹង​ម្តាយ​ស្តីបន្ទោស​រឿង​លេង​ទូរ​សព្ទ​មិន​ខំរៀន​សូត្រ កូនស្រី​ចិត្តខ្លាំង​ជិះ​កង់​បី​មក​លោតទឹក​សម្លាប់​ខ្លួន

0

ភ្នំពេញ​៖ កាល​ពេលវេលា​ម៉ោង​ប្រមាណ ៥:៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ចំនុច​ស្ពាន​ជ្រោយចង្វា​ចាស់​ក្នុង​សង្កាត់​ស្រះ​ចកា ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ក្មេង​ស្រី​ម្នាក់​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ បាន​ប៉ុនប៉ង​លោតទឹក​សម្លាប់​ខ្លួន ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ទាន់​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​ក្មេង​ស្រី​ខាងលើ​សម្រេចចិត្ត​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​ខឹង​នឹង​ម្តាយ​ដែល​ស្តីបន្ទោស​រឿង​លេង​តែ​ទូរ​សព្ទ មិន​ខិតខំ​រៀនសូត្រ​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​នាំ​ខ្លួន​ក្មេង​ស្រី​ខាងលើ​មក​កាន់​ប៉ុស្តិ៍​ស្រះ​ចក និង​បាន​ទាក់ទង​ទៅ​កាន់​គ្រួសារ​នាង​ផង​ដែរ​៕