ដេីម្បីការពារសិទ្ធិ និងផលដល់អ្នកប្រើប្រាស់ ទប់ស្កាត់ការធ្វេីអាជីវកម្មមិនសុចរិត នៅថ្ងៃទី២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០២១ មន្ត្រីជំនាញ ក.ប.ប. សាខាខេត្តកណ្ដាល ខេត្តសៀមរាប និងខេត្តមណ្ឌលគិរី បានបន្តរកឃើញនូវដេប៉ូចំនួន ០៧ ក្នុងចំណោមស្ថានីយ និងដេប៉ូចំនួន២០ ដែលបានត្រួតពិនិត្យលក់ប្រេងមិនមានភាពអនុលោម។ ចំពោះម្ចាស់ទីតាំងដែលបានប្រព្រឹត្តល្មើសត្រូវបានពិន័យអន្តរកាណ៍ទៅតាមនីតិវិធីផងដែរ៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF