បើ​រថយន្ត​លឿន​ដូច​ហោះ​! ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង និង​បន្ត​បុក​រះ​រថយន្ត ៣​គ្រឿង​ទៀត

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ករណី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ​ថា Punk បាន​បង្ហោះ​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ អំពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រថយន្ត បុក​ម៉ូតូ ហើយ​រ៉េ​ចង្កូត​ទៅ​បុក​រថយន្ត ៣​គ្រឿង​ទៀត​។

គណនី​ខាងលើ​បាន​បន្ថែម​ថា រថយន្ត​Camry07 (2V-7374) ម្ចាស់​ស្រវឹង​ជោគ​ជាំ បើក​លឿន​ដូច​ហោះ បុក​ម៉ូតូ​ម៉ាក​Honda Dream (1BQ-9563) ជិះ​បញ្ច្រាស់ទិស​គ្នា​, ជន​រង​គ្រោះ​ដេក​កណ្ដាលផ្លូវ មើលទៅ​ដូច​ដាច់​ជើង​ទាំង​សងខាង​… រួច​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​3​គ្រឿង​ទៀត​ដែល​ចត​ត​ៗ​គ្នា រួម​មាន​RX300​ស៊េរី​ថ្មី – LX570 Kuro – BMW i3, តៃកុង​ព្យាយាម​បើកទ្វារ​រត់ តែ​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​តាម​ក្របួច​ជាប់ !

បន្ថែម => រថយន្ត​ខាងលើ​ជិះ​លឿន​មក​ពី​មាន​រថយន្ត​Land Cruiser​មួយ​គ្រឿង​ទៀត​ដេញ​តាម​ក្រោយ​, ប្រហែលជា​ប៉ះ​គ្នា​មុន​នឹង​ហើយ​មិន​ព្រម​ឈប់​ដោះស្រាយ​រួច​ព្យាយាម​រត់គេច !៕