ភ្នំពេញ៖ កាលពីវេលាម៉ោង ០០:៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវជាតិលេខ៥ ក្បែរស្ពានព្រែកព្នៅ សង្កត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយបង្កឡើងដោយរថយន្តមួយគ្រឿងបើកបរក្នុងល្បឿនលឿនបុក ជ្រុលទៅបុកគូទរថយន្តដឹកសំរាម បណ្តាលអោយកម្មករប្រមូលសំរាមម្នាក់ដែលកំពុងអង្គុយ នៅខាងក្រោយបាក់ជេីងម្ខាង ត្រូវបានរថយន្តពេទ្យដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ៕