ឃាត់ខ្លួន​បាន ៣​នាក់ ករណី​រំលោភ​បូក នៅ​ក្នុងផ្ទះ​សំណាក់​មួយ​កន្លែង

0

បាត់ដំបង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង ស្រាវជ្រាវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​រំលោភ​សេពសន្ថវៈ​កាលពី​ថ្ងៃ​ទី​១៩ ឆ្នាំ​វិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី ត្រង់​ចំណុច​ផ្ទះសំណាក់​យីហោ​ឌូ​ឌូ ស្ថិត​ក្នុងភូមិ​ស្តៅ ឃុំ​ស្តៅ ស្រុក​រតន​មណ្ឌល​។

 

លោក​វរសេនីយ៍ឯក ប៊​ន់ វ​ណ្ណា​រ៉ា នាយការិយាល័យ​ជំនាញ បាន​ឲ្យ​ដឹង​ថា​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​នៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២២​និង​០០​នាទី បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ពី​ឪពុក​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៥​និង​៥៥​នាទី ប្តឹង​ពី​ករណី​រំលោភ​សេពសន្ថវៈ​លើ​កូនស្រី​ខ្លួន​។

ជនសង្ស័យ​ទី​១-​ឈ្មោះ ពៅ សម្បត្តិ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រស្មី​សង្ហា ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​, ទី​២-​ឈ្មោះ រុណ ឆាយ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​ដាក ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល និង​ទី​៣-​ឈ្មោះ សាន់ ហាន់​ណា​ហ្វី ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ឃ្មុំ ឃុំ​រស្មី​សង្ហា ស្រុក​រតន​មណ្ឌល​។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​បាន​ឆ្លើយ​សារភាព​ថា ពី​ត​ជា​បាន​ប្រព្រឹត្តិ​សកម្មភាព​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ខាងលើ​ពិតប្រាកដ​មែន​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​សាលាដំបូង​ខេត្ត ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងដ្ឋាននគរបាលជាតិ