បន្ទាយមានជ័យ៖ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ មានករណីផ្ទុះអាវុធមួយបានកើតឡើងដោយ ជនជាតិថៃមួយក្រុម និងក្រុមកាងជនជាតិថៃ បង្ករការអុកឡុកនៅក្រុងប៉ោយប៉ែត។
នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ បោន ប៊ិន មេបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ ករណីផ្ទុះអាវុធនេះ គឺជាការចុះបង្ក្រាបរបស់សមត្ថកិច្ចទៅលើសកម្មភាពរបស់ជនជាតិថៃមួយក្រុមនោះ និងក្រុមកាងជនជាតិថៃនោះទេផងដែរ។
លោកបានទៀតថា ក្រមជនបង្កបានធ្វើការយកដប គប់ទៅលើកម្លាំងអាវុធហត្ថ និងប្រើប្រាស់កាំភ្លើងបាញ់ទៅលើអាវុធហត្ថ បានអោយរងរបួស ៣នាក់ ដោយក្នុងនោះមានអាវុធហត្ថម្នាក់ត្រូវបាញ់ធ្លាយពីថ្ពាល់ និងថ្គាមពីម្ខាងទៅម្ខាង បណ្តាលអោយរងរបួសធ្ងន់។ ក្រោយឃើញសកម្មភាពបែបនេះ ទើបសមត្ថកិច្ចធ្វើការបាញ់ការពារខ្លួនជាច្រើនគ្រាប់។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចឃាត់ខ្លួនជនបង្កបាន ១៥នាក់ និងបន្តស្វែងរកអ្នកពាក់ពន្ធដែលរត់គេចខ្លួន៕