របួស ២​នាក់ ក្នុង​ករណី​ម៉ូតូ​បុក​ម៉ូតូ

0

កោះកុង​៖ ថ្ងៃ​សៅរ៍ ១ រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ពស ២៥៦៥​ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​០៩:៣៥​នាទី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ និង​ម៉ូតូ ស្ថិត​នៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ​នៅ​ចំណុច​មុខ​ផ្ទះ​ពេទ្យ​ឡុ​ង​ដែល​មាន​ទិស​ដៅ​ស្របគ្នា បណ្ដាល​ឱ្យ​រង​របួស​មនុស្ស​០២​នាក់​ស្រី ធ្ងន់​១​នាក់ និង​ស្រាល​១​នាក់ ។

១-​អ្នកបើកបរ​ឈ្មោះ ហេង ឡៃ​អេ​ង ភេទ​ស្រី អាយុ ៥៤​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ ភូមិ​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កោះកុង​1C 8186 លុះ​មក​ដល់​ចំណុច​ខាងលើ អ្នកបើកបរ​ខាង​មុខ​ឈប់រ​កបត់​ឆ្វេង​បណ្ដាល​ឱ្យ​រង​របួស​បាក់​កជើង​ខាងឆ្វេង​របួសធ្ងន់​។

២-​អ្នកបើកបរ​ឈ្មោះ ជុន ស្រី​នាង ភេទ​ស្រី​អាយុ​១៥​ឆ្នាំ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង រង​របួស​រលាត់​ខ្នងជើង​ខាងស្ដាំ បើកបរ​ម៉ូតូ​ម៉ាក​វ៉េវ​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ របួសស្រាល​។

បច្ចុប្បន្ន​ម៉ូតូ​ទាំង​២​គ្រឿង​កម្លាំង​យើង​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ