បាក់​ច្រាំង​ស្ទឹង​ព្រែក​ត្នោត ធ្វើ​អោយ​ប៉ះពាល់​ដល់​របង​វត្ត​ក្តុល

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​សុក្រ ១៥​កេ​ី​ត ខែកត្ដិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ ដោយ​មានការ​បាក់​ច្រាំង​ស្ទឹង​ព្រែក​ត្នោត​នៅ​ទីតាំង​វត្ត​ក្តុល សង្កាត់​សាក់​សំពៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដែល​បាន​ប៉ះពាល់​ផ្លូវ​បេតុង ខាងក្នុង (​មិនមែន​ជា​សណ្តរ​ស្ទឹង​) ឯកឧត្តម ម៉ៅ ហាក់ ប្រធាន​ក្រុមការងារ​មុខព្រួញ​រាជធានី សហ​ការណ៍​ជាមួយ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​រាជធានី​ភ្នំ​េ​ព​ញ បាន​ធ្វេ​ី​ការពារ​ច្រាំង​ស្ទឹង​បណ្តោះអាសន្ន ដេ​ី​ម្បី​ការពារ​កុំ​ឲ្យ​ប៉ះពាល់​ដល់​វត្ត ។  កិច្ច​ប្រតិបត្តិ​ការណ៍​នេះ​ចាប់​ផ្តេ​ី​ម​ពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​បាន​បញ្ចប់​នៅ​រំលង​អា​ធ្រា​ត្រ​វេលា​ម៉ោង ៣​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ។ សូម​បញ្ជាក់​ថា ៖ នៅ​ពេល​ទឹក​ស្រក​វិញ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​នឹង​រៀបចំ​ការពារ​ច្រាំង​នេះ​ឲ្យ​បាន​រឹង​មាំ​ឡេ​ី​ង​វិញ ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម