បើក​លឿន​ពេក ចាប់​ហ្វ្រាំង​មិន​ទាន់​! បុក​រថយន្ត​រហូត​សន្លប់​ធំ

0

ភ្នំពេញ​៖ កាលពី​ម៉ោង​ប្រមាណ ១១:៤០​នាទី​យប់ ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០២១ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នៅ​ចំណុច​រង្វង់​មូល​វិមាន​ឯករាជ្យ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ក្រុងភ្នំពេញ ដោយ​ម៉ូតូ​បាន​បុក​ជាមួយ​រថយន្ត​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​ខាងលើ រថយន្ត និង​ម៉ូតូ​បាន​ជិះ​ស្រប​ទិស​គ្នា ពេល​នោះ​រថយន្ត​បត់​ស្តាំ ខណៈ​ម៉ូតូ​បើក​លឿន ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​រថយន្ត បណ្តាល​អោយ​អ្នកបើកបរ​សន្លប់ ហើយ​រថយន្ត​សា​ម៉ុ​យ យក​ទៅ​ពេទ្យ​៕

ប្រភព៖ Rangsey Roth