នៅ​តំបន់​ទាំងនេះ ត្រូវ​ដាច់​ភ្លើង​នៅ​ព្រឹក​នេះ ព្រោះ​ដោយសារ​បញ្ហា

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:៣០​នាទី​ព្រឹក មាន​ករណី​ដាច់​ចរន្តអគ្គិសនី​ពី​អនុ​ស្ថានីយ​ទី​៥៣(GS53-F3)​ដែល​បណ្តាល​ឲ្យ​ដាច់​ចរន្តអគ្គិសនី​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​នៅ​៖ (១)​ភូមិ​គោក​ឃ្លាង ភូមិ​រោងចក្រ ភូមិ​ច្រះ ភូមិ​ត្រពាំង​ស្វាយ និង​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី (២)​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

ក្រុមការងារ​បច្ចេកទេស​កំពុងធ្វើការ​ស្វែងរក​កំហូច ដើម្បី​ជួសជុល និង​ភ្ជាប់​ចរន្ត​ជូន​អតិថិជន​ឲ្យ​ឆាប់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​ឡើង​វិញ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​ការ​ដាច់​ចរន្តអគ្គិសនី​នេះ ក្រុមការងារ​នឹង​ជូនដំណឹង​ជា​បន្តបន្ទាប់​ទៀត​។

អាស្រ័យ​ហេតុនេះ សូម​សម្តេច ទ្រង់ ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក​លោកស្រី មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​សូម​អធ្យាស្រ័យ​ចំពោះ​ការ​ដាច់​ចរន្តអគ្គិសនី នេះ​ដោយ​អនុគ្រោះ​៕

ប្រភព៖ អគ្គិសនីកម្ពុជា – EDC