មួយ​ក្រុម​គាត់​នេះ នាំ​គ្នា​ដើរ​អូស​រទេះ​អេ​ត​ចាយ ដើម្បី​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ

0

ភ្នំពេញ​៖ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ ១៤:៣០​នាទី សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ករណី​លួច​យក​ដែក​អ៊ី​ណុ​ក និង​កាមេរ៉ា​សុវត្ថិភាព នៅ​ចំណុច​ក្នុង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ៊ុយ​ញ៉ុ​ង ផ្លូវ​មុ​នី្ន​រ៉េ​ត ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ សំណាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​តោ​ងៅ សង្កាត់ និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ មុខរបរ អ្នកគ្រប់គ្រង​ក្រុមហ៊ុន​ដឹក​ជញ្ជូន​អ៊ុយ​ញ៉ុ​ង​។

ជនសង្ស័យ​ឃាត់ខ្លួន​រួម​មាន​៖
១- ឈ្មោះ ខេ​ម ហេ​ន ហៅ ស្វិត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រើស​អេ​ត​ចាយ ។ (​មាន​ផ្ទុក​សារធាតុ​ញៀន​)
២- ឈ្មោះ ជា រ៉ា ភេទ ប្រុស អាយុ ២១ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​១ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រើស​អេ​ត​ចាយ ។ (​មាន​ផ្ទុក​សារធាតុ​ញៀន​)
៣-​ឈ្មោះ ពៅ វ​ណ្ណា ហៅ ខ្មៅ ភេទ ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅ​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ មាន​ជ័យ រាជធានី​ភ្នំពេញ មុខរបរ រើស​អេ​ត​ចាយ ។ (​មាន​ផ្ទុក​សារធាតុ​ញៀន​)

គួរបញ្ជាក់ថាកាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ០៩:០០​នាទី ជន​រង​គ្រោះ​បាន​មក​ធ្វើការ​ត្រួតពិនិត្យ​មើល​ទ្រព្យសម្បត្តិ​នៅ​ក្នុង​ក្រុមហ៊ុន ទើប​ដឹង​ថា​បាត់​ទ្រព្យសម្បត្តិ​មួយ ទើប​ជន​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ឲ្យ​ជួយ​ស្រាវជ្រាវ​ចាត់ការ​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​ន្លែ​ង​កើតហេតុ ក៏​ប្រទះ​ឃើញ​មាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ប្រដាប់​ដោយ​រទេះ​រូស​អេ​ត​ចាយ​ចំនួន ០១​គ្រឿង មក​ធ្វើ​សកម្មភាព​ផ្លោះ​របង​ចូល​លួច​ទ្រព្យសម្បត្តិ​ក្នុង​ក្រុមហ៊ុន​របស់​ជន​រង​គ្រោះ កាលពី​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​២៣:៥៨​នាទី​។

ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រក​រហូត​ដល់​វេលា​ម៉ោង ១៤:៣០​នាទី នា​ថ្ងៃ​ដដែល ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ០៣​នាក់ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ទ្រា​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌមានជ័យ យក​មក​សាកសួរ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ស្ទឹង​មាន​ជ័យ​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​។

ចំពោះវត្ថុ​តាង​ចាប់​យក​បានរួមមានរទេះអូស​អេ​ត​ចាយ​ចំនួន ០១​គ្រឿង របស់​ជនសង្ស័យ​, ដែក​អ៊ី​ណុ​កមួយ​ចំនួន របស់​ជន​រង​គ្រោះ​។ សម្ភារៈ​បាត់បង់​៖ កាមេរ៉ា​សុវត្ថិភាព​ចំនួន ០២​គ្រាប់​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង ចាត់ការ​បន្ត​តាម​នីតិ​ធី​ច្បាប់​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ