បន្ទាយមានជ័យ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អាជ្ញាធរបានបង្កើតគណៈកម្មការចម្រុះចុះធ្វើសកម្មភាពវាយកម្ទេចរបងនិងសំណង់មួយចំនួនចោល ក្រោយធ្វើការសាងសង់រំលោភចំណីផ្លូវ។
បើតាមប្រភពពីអាជ្ញាធរបានអោយដឹងថា ម្ចាស់សំណង់ដែលសង់រំលោភចំណីផ្លូវខាងលើមានឈ្មោះ ម៉ែន ណារិន ជាអាជីវកររស់នៅភូមិ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងនោះអភិបាលរងក្រុងប៉ោយប៉ែត លោក កែវ តារារស្មី បានអោយដឹងថាមុននឹងធ្វើការរុះរើនេះ គឺអាជ្ញាធរបានចុះធ្វើការហាមឃាត់រួចមកហើយ ព្រមទាំងហៅម្ចាស់សំណង់រឹងមកធ្វើកំណត់ហេតុ។ ប៉ុន្តែម្ចាស់សំណង់មិនព្រមរុះរើ ទើបអាជ្ញាធរធ្វើការវាយកម្ទេចសំណង់រឹងតែម្តង៕