ចង់​មាន​ឆាប់​មែន? បាន​រកស៊ី​លក់​សាំង​មិន​គ្រប់​លី​ត្រ​អ​ញ្ចឹ​ង

0

មន្ត្រី ក​.​ប​.​ប​. បាន​ចុះ​ត្រួតពិនិត្យ​ស្ថានីយ និង​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ១៧ ស្ថិត​ក្នុង​ខេត្តសៀមរាប ខេត្តស្ទឹងត្រែង និង​ខេត្ត​ប៉ៃលិន នៅ​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុង​គោលបំណង​ទប់ស្កាត់​ឱ្យ​បាន​នូវ​ការ​ប្រកប​អាជីវកម្ម​ដែល​មិន​សុចរិត និង​ដើម្បី​ការពា​ររៀល​ប្រយោជន៍​ជូន​អ្នក​ប្រើប្រាស់​។ ក្នុង​ប្រតិបត្តិការ​ត្រួតពិនិត្យ​នេះ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​ប្រេងឥន្ធនៈ​ចំនួន ៥ មិន​អនុលោម​។

ក្រោយ​ពី​បាន​រក​ឃើញ​ដូចនេះ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​បាន​ណែនាំ​ដល់​ម្ចាស់​ដេប៉ូ​ឱ្យ​ប្រកប​អាជីវកម្ម​របស់​ខ្លួន​ដោយ​គោរព​ទៅ​តាម​ច្បាប់​ជា​ធរមាន​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF