ភ្នំពេញ៖ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការ អមសាលាដំបូងរាជធានីភ្នំេពញ មន្ត្រីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ និងនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចុះសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករកំពង់ផែស្វយ័តភ្នំពេញ ដេីម្បីត្រួតពិនិត្យ និងវាយតម្លៃគុណភាពទំនិញដែលបានស្កុកទុកចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ដល់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ចំនួន ៤៣ កុងទឺន័រ។ យោងលទ្ធផលពិនិត្យទំនិញចំនួន ៣៤ កុងទឺន័រមានគុណភាពអាចប្រើប្រាស់បាន ០៧ កុងទឺន័របានហួសកាលបរិច្ឆេទប្រើប្រាស់ និង ០២ កុងទឺន័រត្រូវធ្វើការពិសោធន៍បន្ត៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF