មិន​ចេះ​អស់​! រក​ឃើញ​ដេប៉ូ​សាំង​ចំនួន ៧​កន្លែង លក់​មិន​គ្រប់​លី​ត្រ

0

ដើម្បី​ទប់ស្កាត់​អំពេ​ី​មិន​សុចរិត​ក្នុង​វិស័យ​ធុរកិច្ច​ប្រេងឥន្ធនៈ មន្ត្រី​សា​ខាក​.​ប​.​ប​. ប្រចាំ​ខេត្តកណ្ដាល ខេត្តស្ទឹងត្រែង និង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​ចុះ​ត្រួតពិនិត្យ​ការ​ធ្វេ​ី​អាជីវកម្ម​នៅ​តាម​បណ្ដា​ស្ថានីយ​/​ដេប៉ូ​ប្រេងឥន្ធនៈ​មួយ​ចំនួន​ក្នុងស្រុក​ខ្សាច់កណ្ដាល ស្រុក​ថា​ឡាប​រី​វ៉ា​ត់ និង​ក្នុង​រាជធានី​ភ្នំពេញ​។ មន្ត្រី​ជំនាញ​បាន​រក​ឃើញ​ដេប៉ូ​លក់​ប្រេងឥន្ធន​:​ចំនួន ០៧ ទីតាំង​ក្នុង​ចំណោម ២០ ទីតាំង​មិន​មាន​ភាព​អនុលោម​ទៅ​នឹង​ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រេ​ី​ប្រាស់​។ មន្ត្រី​ជំនាញ​ក៏​បាន​ធ្វើការ​ពិន័យ​អន្តរការណ៍ និង​តម្រូវ​ឱ្យ​ម្ចាស់​អាជីវកម្ម​ត្រូវ​គោរព​តាម​គោលការណ៍​ច្បាប់​ជា​ធរមាន​៕

ប្រភព​៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF