ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១១:៣០នាទីយប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្តោយផ្លូវ២៧១ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយរថយន្តដឹកទំនិញមួយគ្រឿងបានបុកជាមួយម៉ូតូ បណ្តាលអោយអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង។
បើតាមប្រភពពីប្រពន្ធជនរងគ្រោះបានអោយដឹងថាប្តីរបស់ខ្លួនជាវិស្វករ ហើយមុនកើតហេតុគាត់បានចេញថ្លៃគម្រោងបានដោយជោគជ័យ ហើយក៏តេប្រាប់ប្រពន្ធថាតិចទៀតបងទៅដល់ផ្ទះថែមទាំងទិញម្ហូបទុកសម្រាប់ស្អែក តែបែជាមកជួបរឿងបែបនេះ។ គាត់បានប្រាប់ប្រពន្ធថា ជិះរថយន្តមកផ្ទះ តែចុងក្រោយត្រូវស្លាប់ក្រោមកង់រថយន្តកុងតីន័រ ដោយសារតែជិះម៉ូតូទៅវិញ៕