ព្រៃវែង៖ នៅថ្ងៃទី០៥ ,ទី០៦ និងទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌដង្កោ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់ជនសង្ស័យចំនួន ០៦នាក់ ពាក់ពន្ធ័ករណីធាក់ម៉ូតូផ្តួល រួចយកកាំបិត និងដាវកែច្នៃកាប់ប្លន់យកម៉ូតូ។
វត្ថុតាងចាប់យករួមមានដាវកែច្នៃប្រវែង ៦០សង់ទីម៉ែត្រដងរុំស្កុតពណ៌ខៀវចំនួន ០១ ដើម, ម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ១IE៦៥៤០, ផ្លាកលេខម៉ូតូចំនួន ០៦បន្ទះ, ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយថតចម្លង, លិខិតលក់ម៉ូតូចំនួន ០២សន្លឹក, ម៉ូតូចំនួន ០៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕