កំពង់ឆ្នាំង ៖ បន្ទាប់ពីទទួលដំណឹងភ្លាមថាមានករណីប៉ុនប៉ងរំលោភលើកុមារី កម្លាំងប៉ុស្តិ៍នគរនបាលរដ្ឋបាលកោះថ្កូវ បានសហការជាមួយកំលាំងប្រជាការពារចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យម្នាក់ កាលថ្ងៃអាទិត្យ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង២១ និង១០នាទីយប់ នៅចំណុចលើផ្ទះឈ្មោះ ស.ស ស្ថិតក្នុងភូមិសាស្ត្រ ភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
មន្ត្រីនគរបាលបានឲ្យដឹងថា កុមារីរងគ្រោះ មានអាយុ១៣ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ ឃុំខាងលើ ។ ចំណែកឯជនសង្ស័យឈ្មោះ សេង សាន ភេទប្រុស អាយុ៣១ឆ្នាំ សញ្ជាតិខ្មែរ (ទាំង០២នាក់ រស់នៅភូមិកោះស្លែង ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង) ។
ប្រភពដដែលបានបន្តថា នៅពេលកើតហេតុ ជនរងគ្រោះឡើងទៅលើផ្ទះបើកមុងចូលទៅចាប់ជនរងគ្រោះ តែត្រូវជនរងគ្រោះស្រែកអោយឪពុក ម្ដាយជួយ ពេលនោះឪពុក ម្តាយឮកូនស្រែក រត់ទៅជួយហើយចាប់បានជនសង្ស័យ រាយការជូនសម្ថកិច្ចភ្លាម ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនយកមក អធិការនគរបាលស្រុកជលគីរី កសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ