ក្តៅ​ៗ អ្នកទោស ៧​នាក់​ហែក​គុក ចេញពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង

0

ស្ទឹង​ត្រែង​៖ កាលពី​វេលា​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២១ សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​ដាក់​កម្លាំង​ជា​ច្រើន​ស្ថាប័ន​តាម​ចាប់​អ្នកទោស​ចំនួន​៧​នាក់​ដែល​រត់​ចេញពី​ក្នុង​ពន្ធនាគារ​ខេត្តស្ទឹងត្រែង ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា មេខ្លោង​ជួញដូរ​គ្រឿងញៀន​និង​បទល្មើស​ផ្សេង​ទៀត​បាន​នាំ​គ្នា​ប្រើ​ឧបករណ៍​ដើម្បី​រំដោះខ្លួន​ចេញពី​បន្ទប់​ខាងក្នុង​រួច​បន្ត​យក​ត្រសេះ និង​ដុំ​ឈើបុក​ទម្លុះ​របង​ថ្ម​គេចខ្លួន​បាត់​អស់​។ គណៈ​មន្ត្រី​ពន្ធនាគារ​យាម​ការពារ​ឃើញ​ក៏​បាន​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់​ដេញចាប់ តែ​ចាប់​ពុំ​បាន បង្ក​ឲ្យ​មានការ​​ភ្ញាក់​ផ្អ​អ្នកទោស​ទាំងនោះ​បាន​ជាប់ចោទ​ពី​បទ​ជួញដូរ​គ្រឿងញៀន​និង​ករណី​ផ្សេង​ទៀត​ភាគ​ជនជាតិ​ឡាវ​និង​ខ្មែរ​៕

ប្រភព៖ ឡៃលី ប៉ោយប៉ែត-Laily Poipet