មន្ត្រី ក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាពនៃស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន ២០ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ ខេត្តត្បូងឃ្មុំ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៤ និងទី៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ ការចុះត្រួតពិនិត្យនេះ គឺសំដៅទប់ស្កាត់ឱ្យបាននូវការប្រកបអាជីវកម្មមិនសុចរិតតាមបណ្ដាស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈ។ ក្រោយពីបានត្រួតពិនិត្យ មន្ត្រីជំនាញក៏បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន ៩។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីក.ប.ប. បានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូឱ្យបញ្ឈប់ការប្រកបអាជីវកម្មមិនសុចរិត៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF