ក្រឡាប់​រថយន្ត​ដោយ​ខ្លួនឯង​ពេល​ចុះ​ចំណោត បណ្តាល​អោយ​របួសធ្ងន់​ស្រាល ៧​នាក់

0

កោះកុង ៖ នៅ​ថ្ងៃ ទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលា​ម៉ោង ១១​និង​៥០​នាទី មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បើករថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង បណ្តាល​អោយ​មនុស្ស​រង​របួសធ្ងន់​ស្រាល​ចំនួន​០៦​នាក់ នៅ​ចំណុច​ថ្ម​ដំរី ស្ថិត​នៅ​ភូមិ ទឹកល្អក់ ឃុំ ជី​ផាត ស្រុក ថ្ម​បាំង ខេត្ត កោះកុង​។

រថយន្ត​ម៉ាក Lexus RX 330 ពាក់​ស្លាក់​លេខ ភ្នំពេញ 2BF 1060 ព​ណ៍​ប្រផេះ បើកបរ​ដោយ​ជនបរទេស​មានឈ្មោះ ប៊ែ​ក ស៊​ត ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ។

១ .​ឈ្មោះ បូរ​មី ភេទ​ស្រី អាយុ ១៩ ឆ្នាំ
២.​ឈ្មោះ ម៉េ​ង ជឺ ភេទ ស្រី អាយុ ១៩ ឆ្នាំ
៣.​កូនប្រុស​ជនជាតិ​បរទេស មិន​ស្គាល់ឈ្មោះ​អាយុ ០៧ ឆ្នាំ
៤. ជនជាតិ​ចិន ភេទ​ស្រី មិន​ស្គាល់ឈ្មោះ
៥. ជនជាតិ​ខ្មែរ ភេទ​ស្រី មិន​ស្គាល់ឈ្មោះ
អ្នក​រង​របួសធ្ងន់​ចំនួន ០២ នាក់​(​ស្រី​) ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ស្រុក​បូ​ទុម​សាគរ​។
មូលហេតុ រថយន្ត​ដាច់​ហ្វ្រាំង ពេល​ចុះ​ចំណោត​។ ចំណែក​រថយន្ត​កំពុង​រង់ចាំ​ក្រុមហ៊ុន​ធានា​រាប់​រង​មក​ស្ទូច​យក​ទៅ​ជួស​ជុស​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ