តោះ​មក​មើល​សកម្មភាព​បើកបរ​របស់​ម្ចាស់​រថយន្ត Mazda CX-3 ពាក់​ស្លាក​លេខ​… (មានវីដេអូ)

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក Traffic Cambodia បាន​បង្ហោះ​នៅ​វី​ដេ​អូ​មួយ ដែល​បង្ហាញ​អំពី​សកម្មភាព​បើករថយន្ត​របស់ ​Mazda CX-3 ភ្នំពេញ 2BB-2435 ។

“បង​ចង់​សួរ​ថា​ប្អូន​ធ្លាប់​បាន​អាន ឬ​សិក្សា​ពី​ច្បាប់​ចរាចរណ៍​ពាក់ព័ន្ធ​ការ​ដូរ​គន្លង​ផ្លូវ​ដែរ​ឬទេ? ប្អូន​មាន​ដឹង​ថា​ការ​បើកបរ​របស់​ប្អូន​របៀប​នេះ​អាច បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដល់​ខ្លួនឯង និង​អ្នក​ដទៃ​ដែរ​ឬទេ? ឬ​មួយ​ប្អូន​មិន​ខ្វល់ ធ្វើ​ម៉េច​ឱ្យ​តែ​អញ​បាន​ទៅ​មុន តាម​ពីក្រោយ​ឡានពេទ្យ? ដោយ​ឡាន​បង​បើក​យឺត​ៗ ដូច្នេះ​បង​ជាន់​ហ្វ្រាំង​ទាន់ ចុះបើ​សិន​បង​កំពុង​បន្ថែម​ល្បឿន ហើយ​ប្អូន​គេច​ចូល​មក​ភ្លាម​ដោយ​មិន​ផ្តល់​សញ្ញា​អ​ញ្ចឹ​ង បង​មិន​បុក​គូទ​ឡាន​ប្អូន​ទៅ​ហើយ​ទេ?​

ឡាន​បង​សុខចិត្ត​ឈប់​ឱ្យ​ឡានពេទ្យ​ទៅ​មុន ទោះបី​ឡានពេទ្យ​មិន​បាន​បើក​សូរសព្ទ​សុំ​ផ្លូវ​ក៏​ដោយ ហើយ​ក៏​មិន​បន្ថែម​ល្បឿន​ស៊ី​ពេ​ឡានពេទ្យ​ដែរ​។ អ្វី​ដែល​គួរ​ឱ្យ​ហួសចិត្ត​ជាង​នេះ​ទៅ​ទៀត ប្អូន​បន្ថែម​ល្បឿន​គេច​ចូល​ខោក​ឡាន​បង​បន្ថែម​ទៀត​។ ដោយសារ​តែ​ឡាន​បង​មាន​ក្មេង មិន​ចង់ឱ្យ​គ្នា​ភ័យ ប្រ​សិន​បង​ជិះ​ម្នាក់ឯង បង​ក៏​ចង់​តាម​ដើម្បី​ចង់​ឃើញ​មុខ​ប្អូន ចង់​ស្គាល់​ប្អូន ណាត់ជួប​ផឹក​កាហ្វេ​ដែរ​។​ ​ជា​ចុង​ក្រោយ បង​សំណូមពរ​ប្អូន ឱ្យ​ពិចារណា​លើ​ការ​បើកបរ​របស់​ខ្លួន​ឡើង​វិញ និង​សិក្សា​ស្វែង​យល់​បន្ថែម​ពី​ច្បាប់​ចរាចរណ៍​”៕

ប្រភព៖ Traffic Cambodia