ភ្នំពេញ៖ កាលពីយប់ម៉ោងប្រមាណ ៨ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ មានហេតុការណ៍បុរសបែកថ្នាំ (គ្រឿងញៀន) បានយកកាំបិតដេញកាប់ប្រជាពលរដ្ឋពល និងប្រជាកាពារ បណ្តាលអោយមានអ្នករបួស នៅចំនុចផ្លូវលេខ ២៧១ កែងផ្លូវ ១៨២ ក្នុងសង្កាត់ទឹកល្អកទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា ជនសង្ស័យខាងលើបែកថ្នាំបានយកកំបិតប៉័ងតោ ដេញកាប់ប្រជាជន និងអ្នកដំណើរបង្កភាពភ័យខ្លាច។ ក្នុងហេតុការណ៍ ប្រជាការពារម្នាក់ត្រូវបានជនសង្ស័យកាប់បណ្តាលអោយរបួស។ ដោយទ្រាំនឹងគំហឹងមិនបាន ទើបប្រជាពលរដ្ឋព្រួតគ្នាវ៉ៃម្នាក់មួយដៃមួយជើង បណ្តាលអោយជនបង្ករបួសធ្ងន់ ដេកសន្លប់នៅលើដងផ្លូវ៕