ត្រៀម​! សិស្ស​ទី​១២ ត្រូវ​ប្រលង​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២១

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក រស់ សុ​វាចា  នៅ​យប់​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១ បានអោយ​ដឹង​ថា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​សម្រេច​រំកិល​កាលបរិច្ឆេទ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២១ ទៅ​ថ្ងៃ​ទី​២៧ ខែធ្នូ​ឆ្នាំ​២០២១​វិញ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ពន្យារពេល​ប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុ​ប​) ឆ្នាំ​សិក្សា​២០២០-២០២១ ដើម្បី​ឲ្យ​សិស្សានុសិស្ស​មាន​ពេល​គ្រប់គ្រាន់​ដើម្បី​រៀន​សម្រាប់​ប្រឡង​៕