ចាប់​ក្មេង​ទំនើង ៧​នាក់ រក​ឃើញ​ដាវ ដំបង កាំបិត

0

កំពង់ស្ពឺ ៖ កាលពី​យប់​រំលង​អា​ធ្រា​ត្រ ម៉ោង​០២:០០​មុខសញ្ញា​ក្មេង​ទំនើង ៦នាក់ ស្រី​១ ត្រូវ​បាន​កំលាំង​នគរបាល​ល្បាត​តាម​ផ្លូវជាតិ​លេខ ៥១ ស្ថិត​ក្នុង​នៅ​ភូមិសាស្ត្រ ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជួប​កំលាំង​នគរបាល​នាំ​គ្នា​រត់​ឃាត់​ឆែក​ពិនិត្យ​រក​ឃេ​ី​ញ​ដាវ​ដែក​ចំនួន ០១ ជន​ទំនេ​ី​ង​ទាំងនោះ​មានឈ្មោះ​៖

១/​ឈ្មោះ វ៉េ​ត បវរ ភេទ​ប្រុស អាយុ ២១​ឆ្នាំ នៅ​ភូមិពេជ្រ​មុនី ឃុំ​ពេជ្រ​មុនី ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ​ជា​ម្ចាស់​ដាវ​។
២/​ឈ្មោះ ជៀវ ពន្លក​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​អង្គ​ប្រាសាទ សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។
៣.​ឈ្មោះ មៀ​ច ប្រុស​ម៉ៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សប់​ង៉ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។
៤.​ឈ្មោះ ផា​ន់ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​តា​តូច ឃុំ​ជ្រៃ​លា​ល់ ស្រុក​ពញាឮ ខេត្តកណ្តាល
៥.​ឈ្មោះ នី រក្សា ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​អូ​កុង ឃុំ​ឈ្វាំង ស្រុក​ពញាឮ ខេត្តកណ្តាល​។
៦.​ឈ្មោះ យឿ​ន ចំរុង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៧.​ឈ្មោះ ខុំ លី​ហួ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ នៅ​ភូមិ​តាំង​ស្រឡៅ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

ក្រោយ​ការ​សាកសួរ​និង​បានការ​ធានា​ពី​អាណាព្យាបាល​និង​ឪពុក​ម្ដាយ សមត្ថកិច្ច​នគរបាល​បានឱ្យ​ធ្វេ​ី​កិច្ចសន្យា​ប​ញ្ឍ​ប់​សកម្មភាព​ដេ​ី​រលេ​ង​ដាច់​យប់​និង​មាន​យក​តាម​ខ្លួន​នូវ​អាវុធ​(​ដាវ ដំបង កាំបិត​-​ល​) ។ ចំពោះ​សកម្មភាព​ខាងលើ​មុខសញ្ញា​ក្មេង​ទំនើង​ទាំង​៥​នាក់​នេះ​ត្រូវ​បាន​ចងក្រង​ឯកសារ​និង​សាវតា​ទុក ករណី​នៅ​តែ​ប្រព្រឹត្ដ​ទ​ង្វេ​ី​មិន​រៀងចាល​ផ្ទុយ​និង​កិច្ចសន្យា សមត្ថកិច្ច​និង​ចំណាត់ការ​នីតិវិធី​បន្ដ​តាម​គោលការណ៍​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ