ចុះ​ពី​ស្ពាន ជាន់​ហ្វ្រាំង​មិន​ស៊ី​! គេច​ចង្កូត​គេច​យានយន្ត​ផ្សេង​រហូត​ក្រឡាប់ អូស​ជាង ២០​ម៉ែត្រ

0

ភ្នំពេញ​៖ នៅ​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​ចំនុច​ស្ពាន​ព្រែក​ព្នៅ​ខាងកើត ក្នុងភូមិ ព្រែក​តា​រ័​ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ដោយ​រថយន្ត​មួយ​គ្រឿង​ជាន់​ហ្វ្រាំង​ស៊ី ធ្វើ​អោយ​ក្រឡាប់​។

បើ​តា​ប្រភព​ពី​អ្នក​នៅ​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា រថយន្ត​បែន​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចុះ​ពីលើ​ស្ពាន​ព្រែក​ព្នៅ បាន​ជួប​ឧបសគ្គ​ជាន់​ហ្វ្រាំង​មិន​ស៊ី អ្នកបើកបរ​ទាញ​ចង្កូត​គេច​យានយន្ត​នៅ​ពីមុខ ដោយ​បង្ខំ​បាន​ក្រឡាប់ចាក់​ដី​ចោល​ពេញ​ផ្លូវ និង​អូស​ប្រមាណ​ជាង​២០​ម៉ែត្រ សំណាងល្អ​មិន​បណ្តាល​ឲ្យ​មាន​មនុស្ស​រង​របួស​៕