បំផ្លាញ់​ផលិតផល​ខូចគុណភាព និង​ហួស​កាលបរិច្ឆេទ ជាង ៧​តោន

0

ពោធិសាត់​៖ នៅ​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០២១ មន្ត្រី​អគ្គនាយកដ្ឋាន​ក​.​ប​.​ប​. ប្រចាំ​ខេត្តពោធិ៍សាត់ បាន​រៀបចំ​ពិធី​កម្ទេច​ចោល​ទំនិញ​ខូចគុណភាព និង​ហួស​រយៈពេល​ប្រើប្រាស់​ចំនួន ៧ ២០០ គី​ទ្បូ​ក្រាម នៅ​ក្នុង​បរិវេណ​ពហុ​កី​ទ្បា​ដ្ឋា​ន​ខេត្តពោធិ៍សាត់ ស្ថិត​ក្នុង​ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ ពិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោកស្រី ម៉ែ​ន ផ​ល្លី អភិបាលរង​ខេត្ត និង​ជា​ដំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ប៊ុ​ង តាំងទី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត លោកស្រី ឈុ​ន សេរី​រ័​ត្ន ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តពោធិ៍សាត់​។

សូម​បញ្ជាក់​ថា ទំនិញ​ខូចគុណភាព និង​ហួស​រយៈពេល​ប្រើប្រាស់ ដែល​ភាគច្រើន​ជា​ម្ហូបអាហារ និង​ភេសជ្ជៈ​ទាំងនេះ ត្រូវ​បាន​មន្ត្រី​ជំនាញ​សា​ខាក​.​ប​.​ប​. ប្រចាំ​ខេត្តពោធិ៍សាត់ ធ្វើការ​ត្រួតពិនិត្យ និង​ដកហូត​ពី​តាម​បណ្តា​ផ្សារ និង​ឃ្លាំង​ស្តុក​ទំនិញ​នានា​ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់​ក្នុង​រយៈពេល​កន្លង​មកនេះ​៕

ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF