ភ្នំពេញ៖ មកថ្មីមួយទៀតហើយ ក្រោយរដ្ឋបាលមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការប្រកាសពីការពន្យាពេលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ស្រាប់តែមាន ការបង្កើតនៅក្រុមតេឡេក្រាម ដែលមានឈ្មោះថា “ក្រុមសិស្សានុសិស្សទាមទារប្រឡងថ្ងៃទី០៦/១២/២១” ដើម្បីទាមទារកុំអោយមានការលើកថ្ងៃប្រលង ដោយផ្តោតទៅលើកមូលហេតុទាំង ៤នេះ៖
១. ការចំណាយប្រាក់រៀនបំប៉នចំពោះសិស្សមកពី ខេត្តក៏មានការត្អូញត្អែរ
២. ឆាប់បានចូលសកលរើសមុខជំនាញ និងមានពេលវេលារៀនដើម្បីប្រលងចូលសកលវិទ្យាល័យ ផ្សេងៗ
៣. ពេលបានប្រងមុនឆ្លងឆ្នាំ ពួកយើងអាច មានឱកាសបានដើរកម្សាន្ត ព្រោះយើងឆ្លងកាត់ការឃុំទុកអស់រយៈពេល ពីរឆ្នាំជាងហើយអាចបានបន្ធូរអារម្មណ៍ និងភាពតានតឹងនាពេលបំណាច់ឆ្នាំ
៤. ការពន្យារកាន់តែយូរធ្វើឱ្យសិស្សដែលត្រៀមខ្លួន រួចរាល់ក្តីមិនរួចរាល់ក្តីមានជំងឺបាក់ទឹកចិត្ត ឬស្ត្រេសព្រោះបារម្ភពីភាព មិនជាក់ច្បាស់ពីរនាគតកាល ។
ទោះជាយ៉ាងណាក៏ដោយ នៅមិនទាន់ប្រតិកម្ម ក៏ដូចជាការឆ្លើយតបពីខាងក្រសួងអប់រំចំពោះរឿងនេះផងដែរ៕