សម្តេច​ប្រកាស​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ ចាប់ពី​ថ្ងៃនេះ​ទៅ

0

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ ក្នុង​ឱកាស​អញ្ជើញ​បិទ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ សម្រាប់​អ្នកមាន​អាយុ​៦​ឆ្នាំ​ឡើង និង​បើក​យុទ្ធនាការ​ចាក់​សម្រាប់​ក្មេង​អាយុ​៥​ឆ្នាំ នា​វិមាន​សន្តិភាព ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន​។

ក្នុង​នោះ​សម្តេច បាន​មាន​ប្រសា​ស៍​ថា “​ចាប់ពី​ពេល​នេះ ការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​ការ​រស់នៅ​ជាមួយ​កូ​វី​ដ​១៩ តាម​គន្លង​ថ្មី គឺ​ចាប់ពី​ថ្ងៃនេះ​តែ​ម្តង​។ អីចឹង​យើង​នឹង​សាកល្បង​មើល ប៉ុន្តែ​ការ​សាកល្បង​យើង​បាន​សាកល្បង​ហើយ បើ​មនុស្ស​ចូល​ហាង​ពេញ​អស់ហើយ ស្ទះផ្លូវ​ឡើង​វិញ​អស់ហើយ​”៕

ប្រភព​៖ Freshnews