ចិន​ផ្តល់​ជំនួស​វ៉ាក់សាំង​កូ​វី​ដ​១៩ ថែម ១​លាន​ដូ​សទៀត ដល់​កម្ពុជា

0

ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២១​នេះ កម្ពុជា​នឹង​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ចំនួន ១​លាន​ដូ​ស ជា​ជំនួយ​របស់​រដ្ឋាភិបាល​ចិន ផ្តល់​ជូន​រាជរដ្ឋាភិបាល​កម្ពុជា​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា មក​ដល់​ពេល​នេះ រដ្ឋាភិបាល​ចិន​បាន​ផ្តល់​វ៉ាក់សាំង​ដល់​កម្ពុជា ទាំង​វ៉ាក់សាំង​ជំនួយ និង​ការ​បញ្ជា​ទិញ​សរុប​ចំនួន ៣៨​លាន​៧២៩៩០០​ដូ​ស ស្រប​ពេល​ដែល​បណ្តា​ប្រទេស​នានា​ក៏​បាន​ផ្តល់​វ៉ាក់សាំង​ជា​បន្តបន្ទាប់​ផង​ដែរ​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ជា​ថ្មី​ថា មក​ដល់​ពេល​នេះ កម្ពុជា​មិន​ទាន់​បាន​ទទួល​វ៉ាក់សាំង​សន្យា​សរុប​ចំនួន ៤៧ លាន ២១៥០០០​ដូ​ស ស្រប​ពេល​ដែល​កម្ពុជា​យើង​បាន​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា