កំពង់ស្ពឺ៖ កាលពីថៃ្ងទី៣០ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០២ រំលងអាធ្រាត្រ កំលាំងនគរបាលននៃអធិការដ្ឋាននគរបាលស្រុសំរោងទងចេញល្បាតក្នុងភូមិសាស្ដ្រ បានប្រទះឃើញក្រុមក្មេងទំនេីងដែលតែងតែបង្កអសន្ដិសុនៅក្នុងមូលដ្ឋានយកមកសាកសួរនិងធ្វេីការអប់រំឱ្យធ្វើកិច្ចសន្យាអំពីការប្រព្រឹត្ដនូវអំពេីបង្កហឹង្សានាពេលកន្លងមក។
ក្រោយទទួលបានការណែនាំអប់រំនិងទទួលស្គាល់អំពីកំហុសឆ្គងរបស់ក្រុមខ្លួនដែលបានបង្កហឹង្សានៅតាមផ្លូវល្បឿនលឿន និងទីកន្លែងមួយចំនួន ខ្លួនបានយល់ព្រមទទួលយកការអប់រំផ្ដល់ដំបូន្មាន និងទទួលធ្វើកិច្ចសន្យាទទួលខុសត្រូវចំពោះអំពើដែលក្រុមខ្លួននៅតែបន្ដប្រព្រឹត្ដ៕