ឆេះ​ឡាន​ដឹក​សាំង ក្រោយ​ថយ​កិន​ធុង​ហ្គា​ស់

0

បន្ទាយ​មាន​ជ័យ​៖ នៅ​ព្រឹក​ព្រលឹម​ម៉ោង ៧:៣០​នាទី ថ្ងៃ​ទិ​២៩ ខែតុលា ឆ្នាំ​២០២១​នេះ មាន​ហេតុការណ៍​ឈឺ​រថយន្ត​ស៊ីទែន​ដឹកសាំង នៅ​ចំនុច​មុខ​ផ្សារ អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា ម្ចាស់​ហ្គា​សកា​រ៉ា​ស់​ដែល​មាន​ឡាន​ឆេះ​ខាងលើ មានឈ្មោះ ជា លី អាយុ ៦៨ ឆ្នាំ រស់នៅ​ក្នុង សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ​។ ចំពោះ​មូលហេតុ​ដែល​បណ្តាល​អោយ​ឆេះ គឺ​រថយន្ត​ស៊ីទែន​សាំង បូម​ដាក់​ឡាន​តូច រួច​ហើយ​ក៏​ថយក្រោយ​ចៃដន្យ​មិន​បាន​មើល​ថា​មាន​ធុង​ហ្គា​ស់​នៅ​ក្រោយ​រថយន្ត​ក៏​បើក​កិន​បណ្តាល​ឲ្យ​ផ្កាភ្លើង​ចេញពី​ធុង​ហ្គា​ស់​ឆាប់ឆេះ តែ​ម្តង​ក្រោយមក​បាន​ឆេះ​រថយន្ត​ទាំង​២៕