ឌួ​ង ឆាយ​៖ សូម​អរគុណ​បងប្អូន​ល្អ និង​មិត្ត​ភ័​ក្ត​ល្អ​ៗ​ពិតប្រាកដ​ដែល​នៅ​តែ​ស្រលាញ់​រាប់អាន​មិន​ប្រកាន់​ពេល​ខ្ញុំ​លំបាក

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បង្ហោះ​របស់​លោក ឌួ​ង ឆាយ នៅ​យប់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បានអោយ​ដឹង​ថា “​សូម​ប្រកាស​ថា​ខ្ញុំ និង​អ្នក​ម្តាយ​រួម​ទាំង​ប្អូន​ៗ​បាន​សងបំណុល​ធនាគារ​ជាង 10,000,000$ អស់ហើយ​ដែល​ខ្ចី​ដោយ​លោកឪពុក​របស់ខ្ញុំ​យក​ទៅ​ធ្វើ​ជំនួញ​យ៉ាង​សកម្ម​។ សូម​គោរព​អរគុណ​ថ្នាក់ដឹកនាំ​ទាំងអស់​ដែល​បាន​សណ្តោស​ប្រោសប្រណី​។ សូម​អរគុណ​បងប្អូន​ល្អ និង​មិត្ត​ភ័​ក្ត​ល្អ​ៗ​ពិតប្រាកដ​ដែល​នៅ​តែ​ស្រលាញ់​រាប់អាន​មិន​ប្រកាន់​ពេល​ខ្ញុំ​លំបាក​។ រឿង​មួយ​នេះ​បាន​ធ្វើ​អោយ​ខ្ញុំ​ស្គាល់​មនុស្ស​ជា​ច្រើន​កាន់តែ​ច្បាស់​។ ខ្ញុំ​នឹង​បើក​ទទួល​អោយ​ខ្ចីប្រាក់ និង​បើក​លក់​គំរោង​បុរី​ថ្មី​នៅ​ជិត​ផ្លូវ 2004 របស់​គ្រួសារ​ខ្ញុំ​ឆាប់​ៗ​ខាង​មុខ​នេះ​។ សូម​អរគុណ​ពូ​មីង​បងប្អូន​ទាំងអស់​គ្នា​ដែល​តែងតែ​ស្រលាញ់​រាប់អាន​ផ្តល់​កំលាំង​ចិត្តជា​ពិសេស​អាណិត​គ្រួសារ​ខ្ញុំ​”៕