អភិបាលក្រុង​ភ្នំពេញ ចុះ​ពិនិត្យ​ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត

0

ភ្នំពេញ​៖ ឯកឧត្តម ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ អញ្ជើញ​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ អាជ្ញាធរ​មូលដ្ឋាន និង​កងកម្លាំង​ទាំង​៣​ប្រភេទ បន្ត​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​នៅ​ស្ទឹង​ព្រែក​ត្នោត និង​ទីតាំង​ដែល​ទឹក​ហូរ​ច្រោះ នៅ​ចន្លោះ​រវាង​ភូមិ​សាលា និង​ភូមិ​កន្តុ​យ​ទឹក សង្កាត់​ទៀន ខណ្ឌដង្កោ ព្រមទាំង​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មួយ​ចំនួន ទៅ​កាន់​ទីទួល​មាន​សុ​ត្ថិ​ភាព​ផង​ដែរ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១៕

ប្រភព៖ ក្រសួងព័ត៌មាន