បញ្ជូន​ជនជាតិ​វៀតណាម ១១​នាក់ ទៅ​ប្រទេស​កំណើត​វិញ

0

ស្វាយ​រៀង​៖ នៅ​ថ្ងៃ​អង្គារ ៥​រោច ខែអស្សុជ ឆ្នាំឆ្លូវ ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង ១៥​និង​៣០​នាទី ដោយ​មានការ​ឯកភាព​ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន​ច្រក​ទ្វារ​ទី​២ ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​សហការ​ជាមួយ បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង ដឹក​ដោយ លោក​វរសេនីយ៍ឯក ស្រី វត្ថា មេបញ្ជាការ​រង ព្រមទាំង​មានការ​ចូលរួម​ពី លោក​ឧត្តមសេនីយ៍ត្រី ថោ​ង វ​ណ្ណះ ស្នងការ​រង​នគរបាល​ខេត្តស្វាយរៀង ធ្វើការ​បញ្ជូន​ជនជាតិ​វៀតណាម ចំនួន ១១​នាក់ ស្រី ០២​នាក់ ពី​បទ​ជ្រៀតចូល​ប្រទេស និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ឲ្យ​ទៅ​ប៉ុស្តិ៍​កងទ័ព​ការពារ​ព្រំដែន​អន្តរជាតិ​ម៉ុ​កបាយ ប្រទេស​វៀតណាម​៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍