ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត ចូលខ្លួន​ទៅ​បង់​ផាកពិន័យ ខណៈ​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព

0

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​អ​ញ្ជេ​ី​ញ​ទៅ​បង់ការ​ផាកពិន័យ​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទាក់ទង​ទៅ​នឹង​ការ​រួម​ដំណេ​ី​រ​ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព នៅ​ពេល​ដែល​ឯកឧត្តម​ស្នងការ ចុះ​ពិនិត្យ និង​លេ​ី​ក​ទឹកចិត្ត​កងកម្លាំង ក៏​ដូច​ជា​ការ​ត្រួតពិនិត្យ​ស្ថានភាព​គ្រោះ​ទឹកជំនន់​នៅ​ទឹកដី​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

សូម​បញ្ជាក់​ថា ឯកឧត្តម ស្នងការ មិន​បាន​ពាក់​ពួក​សុវត្ថិភាព​នៅ​ពេល​នោះ​ព្រោះថា ទីតាំង​នោះ​ជាទី​តាំង​ដែល​កំពុង​រង​គ្រោះ​ដោយ​ទឹកជំនន់ ទីតាំង​កំពុង​ប្រឈម​នឹង​ហានិភ័យ ជាទី​តាំង​ដែល​កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​កំពុង​តែ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ សហការ​គ្នា​ទប់ស្កាត់ និង​បញ្ជៀ​ស​ទឹកជំនន់ ជា​ពិសេស​ជា ទីតាំង​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បិទ ហាម​មិន​ឱ្យ​យានយន្ត​គ្រប់​ប្រភេទ​ធ្វេ​ី​ចរាចរណ៍​ឆ្លងកាត់​តំបន់​នេះ​ឡេ​ី​យ ៕