អាណា​រ៉ូ​ស ចេញ​មក​សុំ​ទោស​លោកស្រី ទ្រី ដា​ណា ក្រោយ​ទទួល​បាន​លិខិត​មេធាវី

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ An Na Rose បាន​បង្ហោះ​សារ​សុំ​ទោស​ចំពោះ​លោកស្រី ទ្រី ដា​ណា ដែល​មាន​ខ្លឹមសារ​ថា “​សុំ​អធ្យាស្រ័យ​លោក​ជំទាវ​ទ្រី​ដា​ណា​ពីរ​ចំងាយ​ប្អូនស្រី​ពិតជា​មាន​កំហុស​ដែល​ខ​មិន​លើ​រូបថត​បងស្រី​ដោយ​អ​ចេតនា​ដែល​ធ្វើ​អោយ​ប៉ះពាល់​អារម្មណ៍​បងស្រី​ជាទី​សា​ធារ​ណះ​ប្អូនស្រី​ពិតជា​សុំ​ទោស​ខ្លាំង​ណាស់​ចំពោះ​កំហុស​ដែល​កើត​មាន​ដោយ​អ​ចេតនា​សូម​បងស្រី​អភ័យទោស​ដល់​ប្អូនស្រី​ផង ជូនពរ​បងស្រី​សុខភាព​ល្អ សម្រស់​ក្មេង​ជាង​វ័យ​ជោគជ័យ​គ្រប់​ភារកិច្ច ទ្រី ដា​ណា Dana Try”​។

ការ​បង្ហោះ​សារ​នេះ​ក្រោយ​បាន​ទទួល​នៅ​លិខិត​អញ្ជើញ​មួយ​ពី​មេធាវី​របស់​លោកស្រី ទ្រី ដា​ណា អោយទៅ​ជួប​នៅ​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២១​នេះ បន្ទាប់​ពី An Na Rose បាន​ចូល​ទៅ Comment នៅ​លើ​រូប​របស់​លោកស្រី ទ្រី ដា​ណា​៕