ភ្នំពេញ៖ ក្រោយការផ្ទុះឡើងនៅរឿងរបស់ស្រីខ្ញុង បានធ្វើអោយផ្អើលបណ្តាញសង្គមហ្វេសប៊ុក ក្នុងនោះលោកគ្រូ សៀវ សុផល ដែលត្រូវបានដឹងថា ជាអ្នករៀបចំគម្រោងអោយផងនោះ។ ស្រាប់តែកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១កន្លងទៅនេះ លោកគ្រូ សៀវ សុផល បានបង្ហោះសារមួយអំពីការប្តឹងទៅលោកគ្រូពេទ្យ មេត្រី។
នេះបើយោងតាមការបង្ហោះរបស់លោក សៀវ សុផលថា “សុំសួរមួយបងប្អូន ? តើកម្ពុជាមានសមាគមន៍ពេទ្យធ្មេញដែរឬទេ? Dentist association of Cambodia . ហើយសូមផ្ញើរសារនេះ ជូនដល់ ទន្តបណ្ឌិត ទាំងអស់ ។ តើទន្តបណ្ឌិត មានក្រមសីលធម៌ដែរទេ? បើមាន តើសំណេរខាងក្រោមរបស់ ពេទ្យ មេត្រី សមជា dentist ទេ ? Post សុទ្ឋតែដកធ្មេញfree ទាំងលើទាំងក្រោម ហើយដាក់រូបធ្មេញមានឈាមទៀត ។ ខ្ញុំបានអោយក្រុមមេធាវីរបស់ខ្ញុំសិក្សាពីផ្លូវច្បាប់ ដាក់ពាក្យបណ្តឹង ដើម្បីរកខុសត្រូវ ។ សូមជូនជាដំណឹងដល់ ពេទ្យ Metrey Dental ដើម្បីកុំអោយថា ខ្ញុំធ្វើការប្តឹងមិនបានបង្ហាញទុកជាមុន ក្រែងភ្ញាក់ផ្អើល ណាត់អ្នកជំងឺខកខាន ដោយសាររវល់ ។ បងប្អូនអាចទៅជួបពីគ្រោះ ទីតាំងនៅក្រោយ រោងកុនគិរីរម្យ ផ្ទះលេខ 9 ផ្លូវ 288 លេខទូរសព្ទ័ខាងក្រោម ២ខ្សែរ ខ្ញុំអត់ដែលស្គាល់ លោកពេទ្យធ្មេញម្នាក់នេះទេ ម៉េចក៏ចង់ប្រកាសសង្គ្រាមជាមួយខ្ញុំតាម social media ម្លេះ? All dentist please be informed”៕