ភ្នំពេញ៖ ក្រោយករណីអ្នកនាង អតីតភរិយាយរបស់លោក ឌួង ឆាយ បានបើករថយន្ត Rolls Royce បុកទ្រូងភ្លើង និងបង្គោលភ្លើងបណ្តាលអោយបាក់រលំ ធ្វើអោយផ្អើលកាលពីម្សិលមិញនេះ។ នៅមុននេះបន្តិច លោកផែង វណ្ណៈ បានបញ្ជាក់នៅក្នុងហ្វេសប៊ុកថា រឿងនេះអាចនឹងត្រូវបញ្ចប់ ក្នុងពេលឆាប់ៗ ប្រសិនបើម្ចាស់រថយន្តសងសំណង ៤០០០ដុល្លារ។
ក្នុងនោះលោក ផែង វណ្ណៈ បានបញ្ជាក់ដូច្នេះថា “ករណី រ៉ូលរ៉ូយ របស់ អតីតភរិយាលោក ឌួង ឆាយ បុកខឿនផ្លូវ នឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ បេីម្ចាស់រថយន្តសងសំណងខូចបង្គោលភ្លេីង និង ខឿនទ្រូងផ្លូវសរុបជាង ៤០០០ ដុល្លារ ។
( ប្រភព ពី លោកឧត្ដមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងទទួលបន្ទុកចរាចរណ៍ រាជធានី )”៕