បាត់ដំបង៖ នេះបើយោងតាមការចេញផ្សាយរបស់អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានអោយដឹងថា មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យដេប៉ូ និងស្ថានីយប្រេងឥន្ធនៈចំនួន ៩ទីតាំងស្ថិតក្នុងក្រុងបាត់ដំបង និងស្រុកបាណន់ ខេត្តបាត់ដំបង នាថ្ងៃទី២ និងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ នេះ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃេីញដេប៉ូប្រេងឥន្ធនៈចំនួន ២ទីតាំង មិនអនុលោមតាមច្បាប់។ ទីតាំងទាំង ២ខាងលេីត្រូវបាន មន្ត្រីជំនាញពិន័យ និងណែនាំឱ្យកែតម្រូវ៕

