សៀមរាប៖ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានអោយដឹងថា រដ្ឋបាលខេត្តសម្រេចបិទបន្តផ្សារដំដែក ស្ថិតនៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដែលជាទីតាំងមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាបណ្ដោះអាសន្ន សម្រាប់រយៈពេល ២ (ពីរ)សប្តាហ៍ រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១៕


