ក្រចេះ៖ នេះបើយោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តក្រចេះបានអោយដឹងថា នៅវេលាម៉ោង ០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣.១០.២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង(យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី៕


