សៀមរាប៖ ក្រោយដាក់តំបន់មួយចំនួនក្នុងខេត្តសៀមរាបជាតំបន់ក្រហម ដែលហាមមិនអោយមានការចល័តពីទីតាំងមួយទៅមួយ ដោយសារការផ្ទុះឡើងនៃជំងឺកូវីដ១៩។ នៅពេលនេះ ដើម្បីសម្រួលដល់ការទិញគ្រឿងបរិភោគសម្រាប់បងប្អូននៅក្នុងតំបន់ក្រហម រដ្ឋបាលខេត្តបានរៀបចំលក់វេចខ្ចប់នូវបន្លៃ ត្រី សាច់ជូនបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហម ដោយឥតគិតថ្លៃដឹកជញ្ជូន ។
សូមបញ្ចាក់ថា ទីតាំងស្តុកបន្លែ ត្រី សាច់ ចែកជាពីរតំបន់ តំបន់ទី១៖ សង្កាត់ស្វាយដង្គំ សង្កាត់គោកចក និងតំបន់ទី២៖ សង្កាត់ស្លក្រាម និងសង្កាត់ជ្រាវ។ បងប្អូននៅតំបន់លឿងទុំក្នុងក្រុងសៀមរាបក៏អាចទិញតាមអនឡាញនៃលេខទំនាក់ទំនងដែលបានផ្សព្វផ្សាយផងដែរ៕

