កែប៖ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍ ដែលមានសហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុស ស្រីចំនួន២៣នាក់ ជិះម៉ូតូ៩គ្រឿង ដែលមកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។
ក្រុមក្មេងទំនើងទាំងនោះ បាននឹងកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺកក្រើក បង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកស៊ីតទៅទៀត នឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ៕
ប្រភព៖ ស្នងការដ្ឋាននគរបាល ខេត្តកែប





